
កាលបរិច្ឆេទ: ០៩ កក្កដា ២០២៦ / សុខភាព / Author : ATH Sokren
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃគោលនយោបាយគាំទ្រដល់ភ្នាក់ងារផ្នែកលក់ សហគ្រាសផលិតឱសថប៉េប៉េអឹមបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផ្តល់ប្រឹក្សា និងការលក់ ទៅដល់ជំនួយការទាំងអស់នៅតាមឱសថស្ថាន និងជំនួយការឱសថការីប៉ុន្មានរូបមកពីទីក្រុង Kolda និងតំបន់ជិតៗនោះ។ ក្រុមការងាររបស់សហគ្រាសផលិតឱសថប៉េប៉េអឹមដែលមានសមាសភាព អ្នកស្រី Fatou Sène Diop លោក Simplice លោក Serge និងលោក Justin ទទួលបានការគាំទ្រពីលោក Samb មកពីមជ្ឈមណ្ឌលបណ្តុះបណ្តាល PMS ជាមួយនឹងអ្នកចូលរួមជាពិសេសមកពីឃុំ Vélingara ក្នុងតំបន់ Kolda ឃុំ Dabo ទីក្រុង Sédhiou និងឃុំ Dianamalary។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្សព្វផ្សាយផលិតផលសំខាន់ៗរបស់បណ្តាញសហគ្រាសផលិតឱសថប៉េប៉េអឹមចំនួនពីរ៖ បណ្តាញទីមួយគឺផ្សព្វផ្សាយផលិតផលថ្នាំ Gynomax វីតាមីន B Vit Fort ថ្នាំ Panol និងថ្នាំ Kinafon។ ចំណែកឯបណ្តាញទីពីរគឺទាក់ទងនឹងថ្នាំ Calseptine ថ្នាំ Rhinex ថ្នាំ Carbotoux និងថ្នាំ Bibactin។ បណ្តាញទាំងនេះធ្វើការក្នុងបំណងពង្រឹងការផ្តល់ប្រឹក្សានៅតាមឱសថស្ថាន។
អ្នកស្រី Fatou Sène Diop សង្កត់ធ្ងន់ទៅលើចំណុចពិសេសនៃថ្នាំ Gynomax ថាជាផលិតផលតែមួយគត់នៅលើទីផ្សារដែលមានសារធាតុជំនួយ Ovacure ធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកចូលរួមជាពិសេសគឺវេជ្ជបណ្ឌិត Kandé ជំនួយការនៅឱសថស្ថាន Kaoussoulaye។ ការពិភាក្សាផ្តោតទៅលើការរក្សាទុកផលិតផលនៅក្នុងតំបន់ក្តៅ និងការចេញវេជ្ជបញ្ជាប្រើប្រាស់ថ្នាំនេះសម្រាប់ស្ត្រីមានផ្ទៃពោះ ដោយមិនភ្លេចរម្លឹកផងដែរថា ចាំបាច់ត្រូវទុកការសម្រេចចិត្តទៅឱ្យគ្រូពេទ្យឯកទេសរោគស្ត្រី ឬឆ្មបនៅដើមដំបូងនៃការមានផ្ទៃពោះ។
សម្រាប់ថ្នាំវីតាមីន B Vit Fort និងថ្នាំ Panol ក្រុមការងារត្រូវបានលើកទឹកចិត្តឱ្យកំណត់គោលដៅថ្មី ដូចជាអ្នកបើកត្រីចក្រយានយន្ត និងអ្នកបើកម៉ូតូ «jakarta» ដែលងាយនឹងឈឺសាចច់ដុំ និងឈឺចង្កេះ។ បរិមាណដែលត្រូវប្រើសម្រាប់ថ្នាំទឹក Panol ត្រូវបានរៀបរាប់យ៉ាងលម្អិត ចំណែកឯថ្នាំ Kinafon អ្នកចូលរួមត្រូវបានលើកទឹកចិត្តឱ្យផ្តល់ការណែនាំប្រើផលិតផលនេះទៅដល់អ្នកជំងឺបុរសផងដែរសម្រាប់ការឈឺចាប់ដែលបណ្តាលមកពីបញ្ហាប្រព័ន្ធរំលាយអាហារ ឬរលាកប្លោកនោមជាដើម។
ចំពោះបណ្តាញទីពីរ ការសាកល្បងភ្លក់បានធ្វើឱ្យអ្នកចូលរួមស្វែងយល់ពីរសជាតិម៉ង់តុលដែលមាននៅក្នុងថ្នាំ Calseptine និងកាន់តែស្គាល់ច្បាស់ពីផលិតផលនេះ។ លោក Justin បានរម្លឹកថា ៨០ ទៅ៩០% នៃអាការៈឈឺបំពង់កគឺបណ្តាលមកពីវីរុស ហើយមានតែ ១០ ទៅ ១៥% ប៉ុណ្ណោះដែលបណ្តាលមកពីបាក់តេរី ដូច្នេះថ្នាំ Calseptine ដែលមានសារធាតុប្រឆាំងវីរុស និងបាក់តេរី គឺស័ក្តិសមឥតខ្ចោះសម្រាប់ព្យាបាលអាការៈនេះ។
រីឯថ្នាំ Rhinex គឺជាដំណោះស្រាយដែលមិនអាចមើលរំលងសម្រាប់ព្យាបាលជំងឺផ្តាសាយ ហើយសហគ្រាសផលិតឱសថប៉េប៉េអឹមគឺជាក្រុមហ៊ុនតែមួយគត់ដែលផ្តល់ជូននូវថ្នាំព្យាបាលជំងឺគ្រុនផ្តាសាយប្រភេទគ្រាប់ « flash » ដែលមានប្រសិទ្ធភាពរហ័ស និងមានតម្លៃសមរម្យដែលសមស្របទៅនឹងជីវភាពរបស់ប្រជាជនក្នុងតំបន់។ រីឯថ្នាំ Carbotoux សម្រាប់ព្យាបាលជំងឺក្អកមានស្លេស្ម ត្រូវបានពន្យល់យ៉ាងលម្អិត ដោយសង្កត់ធ្ងន់ថា ថ្នាំនេះមិនបានបញ្ឈប់ក្អកស្លេស្មទេ តែជួយសម្រាលដល់អ្នកជំងឺបាន ហើយប្រភេទទឹកស៊ីរ៉ូ ៥% និងប្រភេទថ្នាំគ្រាប់គឺសមស្របសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។
ចុងក្រោយថ្នាំផ្សះ Bibactin ដែលទាមទារឱ្យមានវេជ្ជបញ្ជា ត្រូវបានណែនាំជាជម្រើសទីមួយក្នុងលក្ខខណ្ឌដែលអ្នកជំងឺអាចប្រើបាន ជាពិសេសក្នុងអំឡុងពេលកាត់ស្បែកចុងលិង្គ។ លោកវេជ្ជបណ្ឌិត Kandé បានព្រមានពីអន្តរកម្មដែលអាចកើតមានរវាង Sulfaméthoxazole/Triméthoprime និង Metformine និងបានអំពាវនាវឱ្យក្រុមការងារមានការប្រុងប្រយ័ត្នខ្ពស់នៅពេលចែកចាយថ្នាំ Cotrim ដល់អ្នកជំងឺទឹកនោមផ្អែម។
ការតាមដានត្រូវបានគ្រោងទុកជាមួយនឹងដំណើរទស្សនកិច្ចសិក្សានៅខែកក្កដាខាងមុខសម្រាប់តំណាងសហគ្រាសផលិតឱសថប៉េប៉េអឹមនៅក្នុងតំបន់ រួមជាមួយនឹងការគាំទ្រពីចម្ងាយ៕